សូមបញ្ចូលលេខកូដដែលយើងទើបតែផ្ញើទៅទូរស័ព្ទរបស់អ្នក ()
ប្រសិនបើអ្នកមិនទទួលបានលេខកូដផ្ទៀងផ្ទាត់សារ SMS ក្នុងរយៈពេលមួយនាទីទេសូមចុចផ្ញើលេខកូដម្តងទៀត
ក្រុមមាន់ខ្នាយមាស Tottenham ទទួលបានកៅអីមួយក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ បន្ទាប់ពីបានប្រជែងឈ្នះក្រុម Arsenal ក្នុងការដណ្ដើមយកចំណាត់ថ្នាក់កំពូលទាំងបួនក្នុងក្របខ័ណ្ឌ Premier League
ក្រុម AC Milan បានឈ្នះជើងឯក Serie A របស់អីតាលី ឆ្នាំ 2021-2022 ចំណែកឯគូប្រជែងរបស់ពួកគេក្រុម Inter បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 បន្ទាប់ពីការប្រកួតថ្ងៃចុងក្រោយដ៏គួរឱ្យភ្ញាក់ផ្អើល។
Manchester City បានបញ្ចប់រដូវកាលដ៏អស្ចារ្យរបស់ខ្លួនក្នុងការឈ្នះពានក្របខ័ណ្ឌ English Premier League នៅរដូវកាលនេះ។
La Liga បានចេញសេចក្តីថ្លែងការណ៍ខឹងសម្បារចំពោះ ការសម្រេចចិត្តរបស់ Kylian Mbappe ក្នុងការបន្តនៅជាមួយ Paris Saint Germain ដោយលីកបានចោទប្រកាន់ក្លឹប Ligue 1 ថាបាន "វាយប្រហារស្ថិរភាពសេដ្ឋកិច្ចនៃបាល់ទាត់អឺរ៉ុប" ក្នុងការបញ្ចុះបញ្ចូលខ្សែប្រយុទ្ធរូបនេះឱ្យស្នាក់នៅបន្ត
បន្ទាប់ពីឈ្នះពានរង្វាន់កាលពី ពីរឆ្នាំមុន តារាឆ្នើមរបស់ក្រុម Manchester City ក៏បានឈ្នះវាម្ដងទៀតជាលើកទីពីរ។Kevin De Bruyne បានឈ្នះតារាឆ្នើមរបស់ Liverpool កីឡាករ Mohamed Salah ដើម្បីជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលនៅ Premier League ជាលើកទីពីរក្នុងអាជីពរបស់គាត់បន្ទាប់ពីយុទ្ធនាការប្រកួតដ៏អស្ចារ្យក្នុងឆ្នាំ 2021-2022
យោងតាមគេហទំព័រ Goal.com បានឲ្យដឹងថា Kylian Mbappe នឹងបន្តនៅជាមួយ Paris Saint-Germain នៅរដូវកាលក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមអ្នកកាសែតអេស្ប៉ាញ Sergio Santos បានឪ្យដឹងថា Neymar Jr. ប្រហែលជាត្រូវចាកចេញពី PSG។ក្លឹបយក្សបារាំងមួយនេះកំពុងសម្លឹងមើលការលក់កីឡាករប្រេស៊ីលតាមការទាមទាររបស់ Mbappe
Inter Miami បានប្រកាសថាពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Barcelona នៅកីឡដ្ឋាន DRV PNK ក្នុងរដូវក្តៅនេះ ដែលជាការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសត្រៀមលក្ខណៈមុនបើករដូវកាល
កីឡដ្ឋាន Santiogo Bernabeu ថ្មីកំពុងបង្កើតប្រាក់ចំណូលសម្រាប់ក្រុម Real Madrid ដោយកាលពីថ្ងៃពុធ ក្លឹបបានចុះហត្ថលេខាជាផ្លូវការជាមួយក្រុមហ៊ុនវិនិយោគ Sixth Street និងក្រុមកម្សាន្តកីឡាអាមេរិក Legends សម្រាប់ប្រតិបត្តិការនៃទីកន្លែងដែលនឹងនាំមកនូវប្រាក់ចំណូលដល់ក្លឹបចំនួន 360 លានអឺរ៉ូ។
រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសថាអ្នកគាំទ្របាល់ទាត់ដែលត្រូវបានគេរកឃើញថាកំពុងលក់ ឬប្រើប្រាស់គ្រឿងញៀនប្រភេទ A ដូចជាកូកាអ៊ីននៅតាមមូលដ្ឋានជុំវិញប្រទេសអាចប្រឈមនឹងការហាមឃាត់រយៈពេលប្រាំឆ្នាំ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា និងភាពមិនប្រក្រតីនៅក្នុងបាល់ទាត់។
មើលកាលវិភាគប្រកួតទាំងអស់
មើលតារាងពិន្ទុទាំងអស់
សូមបំពេញទម្រង់បែបបទនេះដើម្បីបង្កើតគណនី
By creating an account you agree to our Terms & Privacy.