សូមបញ្ចូលលេខកូដដែលយើងទើបតែផ្ញើទៅទូរស័ព្ទរបស់អ្នក ()
ប្រសិនបើអ្នកមិនទទួលបានលេខកូដផ្ទៀងផ្ទាត់សារ SMS ក្នុងរយៈពេលមួយនាទីទេសូមចុចផ្ញើលេខកូដម្តងទៀត
ប្រដាល់
០២ កុម្ភៈ ២០២៥ 19
អ្នកលេងដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ គឺជាកីឡាករគុនខ្មែរចាស់វស្សាមួយរូបក្នុងចំណោមកីឡាករគុនខ្មែរទាំងអស់នាពេលបច្ចុប្បន្ននេះ។ គាត់ធ្លាប់ប្រកួតជាមួយកីឡាករចម្រុះជាតិសាស្ត្រមិនថា បារាំង ថៃ ចិន ជប៉ុន អ៊ីរ៉ង់ នោះទេ។
០១ កុម្ភៈ ២០២៥ 24
អ្នកលេងចិត្តសាស្ត្រ បឺត សង្ឃឹម ត្រៀមបំពេញចិត្តអ្នកគាំទ្រគុនខ្មែរចេញទៅដណ្តើមខ្សែក្រវ៉ាត់ ISKA នៅឯប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗនេះ។ ក្រោយទទួលរងបរាជ័យក្រោមថ្វៃកែងរបស់កីឡាករសញ្ជាតិថៃ យោធិន របូតខ្សែក្រវ៉ាត់ WBC មួយខ្សែរួចមកធ្វើអោយអ្នកគាំទ្រមានសេចក្តីខកចិត្តជាខ្លាំង និងចង់ឃើញវត្តមានសារជាថ្មី
៣០ មករា ២០២៥ 22
កូនសិស្សឆ្នើមរបស់លោកគ្រូ ម៉ាក់ សាមឿន គឺជើងខ្លាំងគុនខ្មែរ ពុទ្ធ សំបូរ ត្រូវមានភារកិច្ចធំៗចំនួន ២ក្នុងការបំពេញ។ ភារកិច្ចទី១ នាថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ គាត់ត្រូវមានភារកិច្ចចូលខ្លួនទៅដណ្តើមខ្សែក្រវ៉ាត់ KKIF របស់មនុស្សឈើ សុខ ធី។ មូលហេតុដ៏ធំមួយដែលបណ្តាលអោយមានការប្រកួតមួយនេះកើតឡើងគឺ ការប្រកួត
៣០ មករា ២០២៥ 12
កូនសិស្សលោកគ្រូ ពេជ្រ សុផាន់ គឺគ្រូតូច ពេជ្រ សិង្ហៈ មានមហិច្ឆិតាចង់ជួបកីឡាករគុនខ្មែរក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាមគឺជាជើងខ្លាំង ដើម្បីដឹងអំពីសមត្ថភាពរបស់ខ្លួនថាខ្លាំង ឬក៏ខ្សោយ តឹង ឬក៏ធូរ។ ពេជ្រ សិង្ហៈ នៅតែប្រកាសសងសឹកជាមួយកូនសិស្សលោកគ្រូ សេន ប៊ុនថេន គឺកីឡារករ មហាម៉ាត់។
២៩ មករា ២០២៥ 16
បងប្រុស សំណព្វ ជាប្រម៉ូទ័រឆ្នើមមួយរូបដែលតែងតែដឹកនាំកីឡាករចេញទៅប្រកួតនៅក្រៅប្រទេសជារឿយៗ មិនថាប្រទេស ម៉ាឡេស៊ី ឬប្រទេសផ្សេងៗនោះទេ។ គាត់តែងតែនាំកីឡាករចេញទៅប្រកួតហើយដណ្ដើមបានពានរង្វាន់ ដណ្តើមបានខ្សែក្រវ៉ាត់ជូនជាតិយើងជាច្រើន។
២៨ មករា ២០២៥ 229
នាគរាជចតុមុខ ឈឿង ល្វៃ គឺជាកីឡាករជើងខ្លាំងគុនខ្មែរមួយរូបក្នុងប្រភេទទម្ងន់ ៧២គីឡូក្រាម ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះគេប្រកួតលើស ៧២គីឡូក្រាម។ ឈឿង ល្វៃ បាននិយាយអំពីចំណុចល្អមួយចំនួនធំរបស់កីឡាករសញ្ជាតិប៉ាគីស្ថានហាត់គុនខ្មែរនៅក្នុងក្លឹបលោកគ្រូ សេង ប៊ុនថេន ប៉ែនកាក់គុនខ្មែរគឺកីឡាករ មហាម៉ាត់យ៉ាងនេះថា
២៨ មករា ២០២៥ 36
អ្នកប្រដាល់សញ្ជាតិអ៊ីរ៉ង់តោចង្កូមស ម៉ូតាសា បានឆ្លើយតបទៅកាន់ Page Admin មួយចំនួនក៏ដូចជាអ្នកគាំទ្រគុនខ្មែរថាចង់ឲ្យខ្លួនជួបជាមួយនឹងអ្នកលេងគុនឡែតវ៉េគឺដាវ លីឌុច និងអ្នកលេងគុនខ្មែរ ព្រំ សំណាង យ៉ាងនេះថា “ប្រសិនបើការប្រកួតមួយនេះកើតឡើងខ្ញុំទទួលស្វាគមន៍កីឡាករទាំងពីររូបនេះ មិនថាកីឡាករ ព្រំ សំណាង ឬកីឡាករ ដាវ លីឌុច នោះទេ”។
២៦ មករា ២០២៥ 23
ប្រម៉ូតទ័ររៀបចំគូប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស និងជាពិធីករឆ្នើមប្រចាំសង្វៀន XTREME CAMBODIA KUN KHMER គឺបងប្រុស គ្រី ពីឡុត បានបង្ហោះសារមួយនេះទាក់ទងនឹងការប្រកួតរវាងកីឡាករដែលជាកូនសិស្សលោកគ្រូ សេន ប៊ុនថេន គឺ មហាម៉ាត់ ជាមួយនឹងកូនសិស្សលោកគ្រូឆ្នើម ពេជ្រ សុផាន់ គឺ ពេជ្រ សង្ហៈ
២៥ មករា ២០២៥ 27
កាលពីថ្ងៃទី ១៧ ខែ មករា កន្លងទៅគណនីផ្លូវការរបស់លោកគ្រូកម្លាំងបាយ ពេជ្រ សុផាន់ បានបង្ហោះសារបែបនេះថា “ស្វាគមន៍ជានិច្ចចំពោះអ្នកដែលមានសមត្ថភាពមកដណ្ដើមខ្សែក្រវ៉ាត់ X-Treme Kun Khmer ហ្គង់ចេញម្រាម ៥ទឹក ទម្ងន់៦០គីឡូក្រាម”។ ការប្រកួតលើកនេះកាន់តែក្តៅទៅៗហើយបងប្អូន។
មើលកាលវិភាគប្រកួតទាំងអស់
មើលតារាងពិន្ទុទាំងអស់
សូមបំពេញទម្រង់បែបបទនេះដើម្បីបង្កើតគណនី
By creating an account you agree to our Terms & Privacy.